ថ្ងៃសុក្រ ៧កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥
១. ចក្ខុវិស័យ (Vision)
ក្លាយជាការិយាល័យឈានមុខក្នុងការគ្រប់គ្រង និងផ្ដល់ព័ត៌មានបុគ្គលិកអប់រំ ប្រកបដោយប្រសិទ្ធភាពភាពត្រឹមត្រូវ និងភាពទាន់ពេលវេលា។
២. បេសកកម្ម (Mission)
ផ្តល់សេវាគ្រប់គ្រងព័ត៌មានបុគ្គលិកអប់រំប្រកបដោយគុណភាព ឆ្លើយតបនឹងតម្រូវការរបស់បុគ្គលិក និងក្រសួង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ការកែលម្អជាបន្តបន្ទាប់ និងការវិភាគទិន្នន័យប្រកបដោយ ប្រសិទ្ធភាព។
៣. គោលដៅ (Goals)
-ការទាញទិន្នន័យយកមកប្រើប្រាស់មានដំណើរការរហ័ស និងទាន់ចិត្ត
-ទិន្ន័យព័ត៌មានបុគ្គលិកអប់រំទាំងអស់ប្រកបដោយសុក្រឹតភាព និងជឿទុកចិត្ត
-ទិន្នន័យព័ត៌មានរបស់បុគ្គលិកអប់រំទាំងអស់មានភាពច្បាស់លាស់ ដែលជួយដល់ការសម្រេចចិត្តផ្សេងៗរបស់ក្រសួង អប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក
-ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សមានការបញ្ចូលនូវបច្ចេកវិទ្យាថ្មីៗ
-ធ្វើបច្ចុប្បន្នភាពប្រព័ន្ធគ្រប់គ្រងធនធានមនុស្សជាប្រចាំ
៤. គោលបំណង (Objectives)
-ជម្រុញល្បឿននៃការងារ ដោយកាត់បន្ថយការងារដែលធ្វើដដែលៗ
-ធ្វើឱ្យបុគ្គលិកអប់រំទាំងអស់ពិសេសអ្នកដែលកាន់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស យល់ដឹងពីរបៀបចូលទៅទាញទិន្នន័យពីប្រព័ន្ធ
-ពិនិត្យ និងដោះស្រាយនូវបញ្ហាដែលមានក្នុងប្រព័ន្ធជាប្រចាំ
-ធ្វើបច្ចុប្បន្នភាពជាប្រចាំទៅតាមមតិត្រឡប់របស់អ្នកដែលប្រើប្រាស់ប្រព័ន្ធ
-កាត់បន្ថយការប្រមូលទិន្នន័យតាមរយៈក្រដាស ទៅជាការប្រមូលទិន្នន័យតាមទម្រង់ឌីជីថល
-បណ្ដុះបណ្ដាលបុគ្គលិកអប់រំទាំងអស់ឱ្យអាចប្រើប្រាស់ប្រព័ន្ធបានយ៉ាងមានប្រសិទ្ធភាព