នា យក ដ្ឋាន ធន ធាន មនុស្ស . . . .

អត្ថបទសង្ខេប៖


ការជ្រើសរើសមន្ត្រីរាជការដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋកូរ៉េ

#សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសមន្ត្រីរាជការដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋកូរ៉េក្រោមកម្មវិធីអាហារូបការណ៍ ADB-Korea Fellowship Programe (KFP) កម្មវិធីនេះមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីរាជការមកពីបណ្តាលប្រទេសកំពុងអភិវឌ្ឍន៍ជាសមាជិករបស់ ADB លើជំនាញ គោលនយោបាយសាធារណៈអភិបាលកិច្ច និងការសិក្សាអន្តរជាតិ។ ១. លក្ខខណ្ឌជ្រើសរើសបេក្ខជន - ជាមន្ត្រីរាជការដែលកំពុងបម្រើការងារក្នុងក្រសួង -មានបទពិសោធន៍ការងារពេញម៉ោងយ៉ាងតិច ០៣ឆ្នាំ (ក្រោយទទួលបានសញ្ញាបត្របរិញ្ញាបត្រ) -មានសញ្ញាបត្របរិញ្ញាបត្រ ឬសមមូល ដែលមានលទ្ធផលសិក្សាល្អប្រសើរ -មានកម្រិតសមត្ថភាពភាសាអង់គ្លេសស្ទាត់ជំនាញ(ទាំងនិយាយ និងសរសេរ) -មានអាយុមិនលើសពី ៣៥ឆ្នាំគិតត្រឹមថ្ងៃដាក់ពាក្យ -មានសុខភាពល្អ និងមានការប្តេជ្ញាចិត្តត្រឡប់មកបម្រើការងារនៅប្រទេសកំណើតវិញយ៉ាងតិច ០២ឆ្នាំ ក្រោយបញ្ចប់ការសិក្សា៕ #នាយកដ្ឋានធនធានមនុស្ស