នា យក ដ្ឋាន ធន ធាន មនុស្ស . . . .

២. សាវតារ

     នាយកដ្ឋានធនធានមនុស្ស បានបង្កើតប្រព័ន្ធព័ត៌មានគ្រប់គ្រងធនធានមនុស្ស (HRMIS) ដែលជាប្រភេទ Web Based Application ដែលមានន័យថាបើទោះបីជាអ្នកប្រើប្រាស់ ប្រើនូវឧបករណ៍ណាក៏ដោយ ឱ្យតែមាន Internet និង Browser នោះនឹងអាចបើកចូលប្រើប្រាស់ប្រព័ន្ធ HRMIS បាន ។ ដូច្នេះបើទោះជាអ្នកប្រើប្រាស់ ប្រើនូវកុំព្យូទ័រដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows ឬ Mac OS X ឬ Linux ឬក៏ Chrome OS នោះទេ គឺដំណើរការប្រព័ន្ធបានទាំងអស់ ។ 
   ប្រព័ន្ធព័ត៌មានគ្រប់គ្រងធនធានមនុស្ស(HRMIS)ជាប្រព័ន្ធដែលមានមុខងារក្នុងការគ្រប់គ្រងបុគ្គលិកអប់រំក្របខ័ណ្ឌរដ្ឋ គ្រូបង្រៀនជាប់កិច្ចសន្យា និងមន្រ្តីជាប់កិច្ចសន្យា ចាប់ពីផ្តើមចូលបម្រើការងាររហូតដល់ចូលនិវត្តន៍ពោលគឺមួយជីវិតការងារអប់រំ តាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិពោលគឺ ថ្នាក់កណ្តាល មន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានមធ្យមសិក្សា បឋមសិក្សា និងមត្តេយ្យសិក្សាសាធារណៈ។ ប្រព័ន្ធ HRMIS កត់ត្រានូវមុខងារធនធានមនុស្សជាច្រើនដូចជា៖ គ្រប់គ្រងជីវប្រវត្តិបុគ្គលិកអប់រំ ទិន្នន័យឯកទេសវិជ្ជាជីវៈមូលដ្ឋាននិងក្រោយមូលដ្ឋាន វគ្គបណ្តុះបណ្តាលខ្លី-វែង កាលវិភាគបំពេញការងារនៅគ្រឹះស្ថានសិក្សាសាធារណៈ គ្រប់គ្រងបម្រែបម្រួលស្ថានភាពបុគ្គលិកអប់រំ ដូចជា៖  សកម្ម(កំពុងបម្រើការងារ) ទំនេរគ្មានបៀវត្ស បន្តការសិក្សា ក្រៅក្របខ័ណ្ឌដើម លុបឈ្មោះ      មរណៈភាព ការផ្លាស់ប្តូរអង្គភាពបម្រើការងារ ការបញ្ជូនគ្រូបង្រៀនទៅបង្រៀននៅក្រៅប្រទេស គ្រប់គ្រងការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ គ្រប់គ្រងមុខតំណែង អតីតភាពការងារ កំណត់លេខកូដសាលារៀន និងមុខងារផ្សេងៗទៀតជាច្រើនទៀត។ ការកត់ត្រារក្សាទុកក្នុងប្រព័ន្ធHRMIS និងទាញចេញមកប្រើប្រាស់វិញនូវព័ត៌មានសម្រាប់  រៀបចំផែនការកម្លាំងពលកម្ម ផលិតប័ណ្ណព័ត៌មានសាលារៀន វិភាគពីតម្រូវការគ្រូបង្រៀនលើស-ខ្វះ របាយការណ៍ និងបញ្ជីឈ្មោះផ្សេងៗតាមតម្រូវការជាក់ស្តែង។


គោលដៅ៖ 

1. ដើម្បីក្លាយជាប្រព័ន្ធបើកចំហ ទូលំទូលាយ ត្រឹមត្រូវ និងទាន់សម័យ។

2.បម្រើមុខងារផ្សេងៗនៃការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ។

3.ធ្វើស្វ័យប្រវត្តិកម្ម និងទំនើបកម្មដំណើរការគ្រប់គ្រងធនធានមនុស្ស។

4. ដើម្បីធានាបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងនិរន្តរភាពនៃប្រព័ន្ធ HRMIS ។

5. លទ្ធផលនៃ HRMIS អាចប្រើប្រាស់បានតាមតម្រូវការរបស់វិស័យ MoEYS ។

គោលបំណង៖ 

1. ដើម្បីសម្រេចបាននូវបុគ្គលិកប្រកបដោយប្រសិទ្ធភាព និងការកំណត់ទំហំត្រឹមត្រូវនៃមុខងារស៊ីវិល តាមរយៈលទ្ធភាពទទួលបានកាន់តែប្រសើរឡើង ព័ត៌មានគ្រប់គ្រងធនធានមនុស្ស។

2. ដើម្បីធ្វើស្វ័យប្រវត្តិកម្មដំណើរការគ្រប់គ្រងធនធានមនុស្ស។

3. ដើម្បីផ្តល់នូវប្រព័ន្ធបើកចំហ និងអាចបត់បែនបាន ដែលនឹងបំពេញ និងកែលម្អតម្រូវការព័ត៌មាន 
នៃដំណើរការប្រតិបត្តិ និងការគ្រប់គ្រងនៅកម្រិតផ្សេងៗនៃប្រព័ន្ធអប់រំ។

4. ដើម្បីផ្តល់ទិន្នន័យបុគ្គលិកត្រឹមត្រូវសម្រាប់គោលបំណងនៃរបាយការណ៍ស្ថិតិនិងដើម្បីគាំទ្រផ្សេងទៀត។ 
មុខងាររៀបចំផែនការ ដូចជាការបណ្តុះបណ្តាលបុគ្គលិក និងការអភិវឌ្ឍន៍សមត្ថភាព។


ព័ត៌មានថ្មីៗ

ការចុះពង្រឹងធ្វើបច្ចុប្បន្នកម្មទិន្នន័យបុគ្គលិកអប់រំ ឱ្យបានត្រឹមត្រូវនៅ

អានបន្ត

កិច្ចប្រជុំស្តីពី ការបំពេញ F1 F2 F3 D P & HRMIS តាមបណ្តាលខេត្ត

អានបន្ត