នា យក ដ្ឋាន ធន ធាន មនុស្ស . . . .

កិច្ចប្រជុំស្តីពី ការបំពេញ F1 F2 F3 D P & HRMIS តាមបណ្តាលខេត្ត

ថ្ងៃច័ន្ទ ទី 31 ខែ មីនា ឆ្នាំ 2025 ម៉ោង 10:57 ការិយាល័យយគ្រប់គ្រងព័ត៌មានបុគ្គលិកអប់រំ

I. ស្ថានភាពប្រព័ន្ធHRMIS៖

បានប្រើប្រព័ន្ធHRMISលើការងារ៖

  • រកប្រវត្តិរូបបុគ្គលិកអប់រំ
  • រកស្ថិតិបុគ្គលិកអប់រំតាម៖ អាយុ កម្រិតវប្បធម៌ កម្រិតវិជ្ជាជីវៈ ឆ្នាំចេញបម្រើការងារ មុខវិជ្ជាឯកទេស
  • ការរៀបចំសេវាបង្រៀន ឬកាលវិភាគជូនគ្រូបង្រៀន និងទិន្នន័យស្ថិតិសិស្សសរុប/ស្រី តាមឆ្នាំសិក្សា
  • ពិនិត្យតាមដានការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ជូនគ្រូបង្រៀនតាមវេនជ្រើសរើស និងសញ្ញាបត្រ
  • ពិនិត្យតាមដានការប្រែប្រួលស្ថានភាពបុគ្គលិកអប់រំ សុំច្បាប់នានា ទំនេរគ្មានបៀវត្ស លុបឈ្មោះ  មរណៈភាព ក្រៅក្របខ័ណ្ឌដើម បន្តការសិក្សា តាមឆ្នាំសិក្សានីមួយៗ
  • គ្រប់គ្រងប្រវត្តិរូបបុគ្គលិកក្នុងអង្គភាពបានល្អប្រសើរមិនបាច់ប្រើប្រាស់ក្រដាស
  • បញ្ចូលព័ត៌មានបុគ្គលិកថ្មីក្នុងប្រព័ន្ធHRMIS សម្រាប់ឆ្នាំសិក្សានីមួយៗ


II. បញ្ហាប្រឈម ៖

  • ប្រព័ន្ធ HRMIS ដំណើរការមិនទាន់បានល្អ យឹត ឬរអាក់រអួល ញឹកញាប់ពេលចូលប្រើម្តងៗក្នុងម៉ោងធ្វើការ
  • ការចូលធ្វើបច្ចុប្បន្នកម្មទិន្នន័យក្នុងប្រព័ន្ធ HRMIS ប្រើរយៈពេលយូរ
  • HRCPD_ APP សម្រាប់បុគ្គលិកអប់រំម្នាក់ៗចូលប្រើក្នុងទូរស័ព្ទដៃវៃឆ្លាតមិនដំណើរការទេ
  • អ្នកចូលប្រើប្រាស់ប្រព័ន្ធ HRMIS មិនទាន់ចេះគ្រប់ចំនុចលើការប្រើប្រាស់នៅឡើយ និងឧស្សាភ្លេចPassword
  • ខ្វះសមត្ថភាពខាងផ្នែក ICT
  • មន្រ្តីកាន់ការងារផែនការស្ថិតិ និងប្រព័ន្ធ នៅមិនទាន់យល់ច្បាស់ពីប្រព័ន្ធនៅឡើយ។
  • សេវាអ៊ីនធើណេតនៅមានកម្រិតខ្សោយ



III. ដំណោះស្រាយ៖
  • គួរដំឡើងទំហំ ម៉ាស៊ីនបម្រើ អោយមានទំហំសមស្របសម្រាប់ផ្តល់សេវាបានទាន់ពេលវេលាទាំងផ្តល់ និងទទួលត្រលប់មករក្សាទុកវិញបានលឿនជាងមុន។
  • គួរផ្គត់ផ្គង់សម្ភារៈ(កុំព្យូទ័រ) សមស្របនឹងមានរយៈពេលច្បាស់លាស់សម្រាប់ការប្រើប្រាស់ប្រព័ន្ធ HRMIS
  • ជំនាញគួរស្វែងរក App ថ្មីៗនឹងដាក់ឱ្យបុគ្គលិកអប់រំក៍ដូចគ្រូបង្រៀនម្នាក់ៗប្រើឡើងវិញឱ្យបានលឿនតាមទូរស័ព្ទដៃវៃឆ្លាត។
  • អញ្ជើញមន្ទីរមកជួយណែនាំបន្ថែម ដើម្បីធានានិរន្តភាពការងារប្រព័ន្ធ
  • ក្រសួងបណ្តុះបណ្តាលមន្រ្តីបង្គោលប្រចាំនៅមន្ទីរអយក.រាជធានីខេត្ត ហើយមន្ត្រីបង្គោលប្រចាំនៅមន្ទីរអយក

ព័ត៌មានថ្មីៗ