ថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមីរ អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦
ការធ្វើបទឧទ្ទេសលើ "តម្រង់ទិសគរុសិស្ស និស្សិត ពាក់ព័ន្ធការងារគ្រប់គ្រងបុគ្គលិក"។
ថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ស.ព ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ព្រៃវែងដឹកនាំដោយលោក ឌិន រ៉ាដា អនុប្រធាននាយកដ្ឋាន បានធ្វើបទឧទ្ទេសលើឯកសារតម្រង់ទិសគរុសិស្ស និស្សិត ពាក់ព័ន្ធការងារគ្រប់គ្រងបុគ្គលិក ដល់គរុសិស្សនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តព្រៃវែង និងគរុសិស្សនៃសាលាគរុកោសល្យនិងវិក្រឹតការ ហ៊ុន សែន នៅសាលប្រជុំសាលាគរុកោសល្យ និងវិក្រឹតការ ហ៊ុន សែន ខេត្តព្រៃវែង ។
ការធ្វើបទឧទ្ទេសលើនេះដែលបានរៀបចំក្នុងគោលបំណង៖
១. ដើម្បីឱ្យគរុសិស្ស និស្សិត គោរពទៅតាមការងារគ្រប់គ្រងបុគ្គលិករបស់ក្រសួង
២. ដើម្បីឱ្យគរុសិស្ស និស្សិត ត្រៀមខ្លួនក្នុងការធ្វើការងារជាមន្ត្រីរាជការ
០៤ កក្កដា ២០២៥ | ខេត្តព្រៃវែង